មនុស្សស្រីមានអាកប្បកិរិយាទាំង ៥ នេះ ជីវិតពោរពេញដោយលាភសំណាង សម្បូរបែប

មនុស្សស្រីដែលមានចរិតទាំង ៥ ប្រភេទនេះជីវិតនឹងរឹតតែមានសំណាង ទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងមានក្ដីសុខសុភមង្គលពេញមួយជីវិត។ ១. មាន​ចិត្ត​មេត្តា តែ​កុំ​ល្ងង់​ នៅក្នុងពិភពនៃបុរសអ្នកមាន ជីវិតពោរពេញដោយការប្រកួតប្រជែងដ៏ខ្លាំងក្លា។ ពួកគេត្រូវតែប្រើប្រាជ្ញា និងយុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅរបស់ពួកគេ ជីវិតតែងតែមានការលំបាក ទោះបីជាពួកគេមិនខ្វះលុយក៏ដោយ។ ភាពឆោតល្ងង់ក្នុងអាជីវកម្ម គឺស្មើនឹងការធ្វើអត្តឃាត។ ដូច្នេះហើយ បុរសអ្នកមានតែងតែចង់មានដៃគូដែលឆ្លាតវៃ ស្មោះត្រង់ និងមានសមត្ថភាព។ សម្រាប់ពួកគេ ដៃគូជីវិតគឺស្ទើរតែពាក់កណ្តាលនៃគម្រោងអាជីវកម្ម ដូច្នេះពួកគេចង់បាននារីដែលមានចិត្តមេត្តា មានសមត្ថភាពស្រលាញ់ យល់អារម្មណ៍ និងយល់ពីបំណងប្រាថ្នា និងការឈឺចាប់របស់ពួកគេ ប៉ុន្តែមិនឆោតល្ងង់ពេកនោះឡើយ។ ២. មានសន្ដានចិត្តល្អ នារី​ដែល​មាន​ចិត្ត​ស្លូតបូត មាន​ចិត្ត​ស្មោះ​ត្រង់ ហើយ​មិន​ដែល​ធ្វើ​បាប​អ្នក​ណា​ទេ តែង​តែ​មាន​ជោគ​វាសនា​រលូន និង​អំណោយ​ផល។ ដោយមានចិត្តល្អ ការអត់ឱន និងគុណធម៌ ស្ត្រីនឹងទទួលបានការគោរពពីអ្នកដទៃ។ ពួកគេក៏មិនខឹង ឬបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ដែរ។ ស្ត្រីដែលមានចិត្តល្អ តែងតែគិតថា អ្វីក៏ដោយដែលខ្លួនធ្វើ គឺមានទេវតាដឹងឮ ហេតុដូច្នេះហើយ ពួកគេតែងតែព្យាយាមនាំមកនូវភាពរីករាយ និងវិជ្ជមានដល់មនុស្សគ្រប់គ្នា។ ស្ត្រីដែលតែងតែជួយអ្នកដទៃក្នុងគ្រាលំបាក ធ្វើអំពើល្អ និងសន្សំគុណធម៌ ក៏នឹងទទួលបាននូវសេចក្តីសុខ និងសំណាងក្នុងជីវិតផងដែរ។ ៣. មានភាពឯករាជ្យ … Continue reading មនុស្សស្រីមានអាកប្បកិរិយាទាំង ៥ នេះ ជីវិតពោរពេញដោយលាភសំណាង សម្បូរបែប